:::
:::

柬埔寨語ខ្មែរ (កម្ពុជា)

ការណែនាំ និងប្រវិត្តិសង្ខេបនៃបណ្ណាល័យជាតិព័ត៌មានសា

បណ្ណាល័យជាតិព័ត៌មានសាធារណៈ ត្រូវបានបង្កើតឡើងនៅឆ្នាំ 1923 និងជាបណ្ណាល័យមួយក្នុងចំណោមបណ្ណាល័យសាធារណៈ ដែលមានវ័យចំណាស់ជាងគេនៅប្រទេសតៃវ៉ាន់។ ក្រោយពីបានស្គាល់ថាជា បណ្ណាល័យ Taichu Prefecture, បណ្ណាល័យ Taiwan Provincial Taichung និងបណ្ណាល័យជាតិ Taichung, បណ្ណាល័យធំថ្មីរបស់ខ្លួនត្រូវបានដាក់ឱ្យដំណើរការនៅថ្ងៃទី 3 ខែមិថុនា ឆ្នាំ 2012 និងត្រូវបានប្ដូរឈ្មោះជា “បណ្ណាល័យជាតិព័ត៌មានសាធារណៈ” នៅថ្ងៃទី 1 ខែមករា ឆ្នាំ 2013។ ដោយសារប្រជាពលរដ្ឋនៅទូទាំងប្រទេសចាត់ទុកបណ្ណាល័យនេះ ជាគោលដៅសេវាកម្មរបស់ខ្លួន បណ្ណាល័យត្រូវទទួលខុសត្រូវលើការណែនាំបណ្ណាល័យសាធារណៈនានានៅគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេស និងធ្វើជាបណ្ណាល័យសាធារណៈឌីជីថលថ្នាក់ជាតិដំបូងគេបង្អស់។ បណ្ណាល័យធំមានទីតាំងស្ថិតនៅ Wuqian S. Road, Taichung City South District និងមានបណ្ណាល័យសាខាចំនួនបីកន្លែងដូចជា Liming, Jingwu និង Zhongxing។ បណ្ណាល័យធំមានកម្ពស់ប្រាំជាន់ផ្ទាល់ដី និងពីរជាន់ក្រោមដីនៅលើផ្ទៃដីសរុប 41,797 ម៉ែត្រក្រឡា។ ក្រៅពីធ្វើការទិញ បែងចែក និងប្រមូលសៀវភៅនិងសម្ភាររូបវ័ន្ដនានា និងធនធានឌីជីថលសម្រាប់ប្រជាពលរដ្ឋ ដើម្បីអាន និងធ្វើការសិក្សាពេញមួយជីវិត បណ្ណាល័យក៏ផ្ដល់ឱ្យក្រុមគោលដៅតាមអាយុនូវសេវាកម្មជាផ្នែកខុសៗគ្នា ដោយរួមបញ្ចូលកន្លែងផ្ដល់សេវារូបវន្ដ និងនិម្មិតជាមួយនឹងម៉ូដែលការអានថ្មីស្រឡាង វិធីរុករកប្លែកពីគេ មុខងារកំសាន្ដផ្សេងៗ និងបរិយាកាសងាយស្រួលសម្រាប់ការសិក្សាពេញមួយជីវិត។ វាគឺជាវិថីសម្រាប់ការអានសៀវភៅ ការទទួលបានព័ត៌មាន សេវាឌីជីថល ការតាំងពិពណ៌ ការនិយាយ និងការបណ្ដុះបណ្ដាល។ បណ្ណាល័យនេះ ក៏បានទិញធនធានឌីជីថលរួមនៃបណ្ណាល័យជាតិសាធារណៈ និងរំពឹងថាក្លាយទៅជាបណ្ណាល័យមួយដែលមានព័ត៌មានពិតប្រាកដ (ការអាន ការស្វែងយល់ ការកំសាន្ដ និងការសិក្សា) មជ្ឈមណ្ឌលខ្លោដធនធានឌីជីថលសម្រាប់បណ្ណាល័យជាតិសាធារណៈ និងបណ្ណាល័យសាធារណៈឌីជីថល ដែលរួមបញ្ចូលគ្នារវាងសេវារូបវ័ន្ដ និងសេវានិម្មិត ។

TOP